Skip to main content

ការផ្តល់ដង្ហើមសិប្បសិម្មិត


របៀបផ្តល់ដង្ហើមសិប្បនិមិ្មត

អ្នកនឹងអាចជួបនូវហេតុការណ៌ជាយថាហេតុដែលតម្រូវអោយអ្នកធ្វើការសង្គ្រោះជនរងគ្រោះជា បន្ទាន់តាមដែលអ្នកអាចធ្វើ​ បាន!
ការរផ្តល់ដង្ហើមសិប្បនិម្មិត គេអាចធ្វើសូម្បីតែនៅពេលជនរងគ្រោះនៅដង្ហើមខ្សោយផ្តឹកៗមិនទាន់ ដាច់ខ្យល់ក៏អាចធ្វើបានដែរ។​ នៅពេលអ្នកផ្តល់ដង្ហើមសិប្បនិម្មិត អ្នកត្រូវផ្លុំខ្យល់ដង្ហើមចេញអោយ ស្របនិងការដកដង្ហើមរបស់ជនរងគ្រោះ។​
ជំហានទី១
·       ដាក់ជនរងគ្រោះអោយដេកផ្ងា មុខឡើងលើ
·       ការឆ្លើយតប-តើជនរងគ្រោះដឹងខ្លួនរឺទេ?
·       ពិនិត្យមើលចលនាដើមទ្រូងដាក់ត្រចៀករបស់អ្នកលើមាត់របស់ជនរងគ្រោះ ដើម្បីពិនិត្យមើលដង្ហើម។​
·       ហៅរកជំនួយ។​

ជំហានទី២
លើកចង្កាឡើង បើសិន ក​ ជនរងគ្រោះគ្មានរបួស
·       ផ្អៀងក្បាលជនរងគ្រោះដើម្បី ហិតក្លិន (មានក្លិនអ្វីចេញមករឺទេ) ដោយយកដៃម្ខាង ទៀតទ្រ ក របស់គាត់ចុះ ក្រោម។​
·       សង្កត់អណ្តាត និង​ចង្ការបស់ជនរងគ្រោះនៅចន្លោះម្រាមដៃរបស់អ្នក រួចជូតសំអាត វត្ថុដែលនៅជាប់ក្នុងមាត់របស់គាត់ចេញដោយប្រើម្រាមដៃ និង កូនកន្សែងដៃហើយ ពិនិត្យមើលអណ្តាតរបស់គាត់កុំឲធ្លាក់ទៅក្រោយ។​

ជំហានទី៣
ច្របាច់ច្រមុះជនរងគ្រោះឲជិតរួចដកដង្ហើមរបស់អ្នកឲវែង ដាក់មាត់របស់អ្នកជាប់ពីលើមាត់របស់ ជនរងគ្រោះ ហើយផ្លុំខ្យល់ដង្ហើមបញ្ចូលមាត់របស់គាត់​ ២​ដងយ៉ាងលឿនជាប់ៗគ្នា។​ បើសិនកូនក្មេង ដាក់មាត់របស់អ្នកពីលើច្រមុះ និងមាត់របស់គេ។​

ជំហានទី៤
ដក់មាត់អ្នកចេញពីមាត់របស់ជនរងគ្រោះ។​ ក្រលេកមើលទ្រូងរបស់គាត់​ អ្នកអាចសង្កេតឃើញថា ចលនាដើមទ្រូងរបស់គាត់ធ្លាក់ចុះវិញ ហើយស្តាប់សំលេងខ្យល់ស្ទុះចេញមក។ អ្នកទទួលអារម្មណ៌ ថាខ្យល់ដង្ហើមរបស់គាត់ប៉ះមុខរបស់អ្នក។​ បើសិនគ្មានទេ ចូរព្យាយាមបពា្ចូលខ្យល់តាមមាត់របស់ គាត់ម្តងទៀត។​ ម្តងនេះត្រូវបញ្ចូលខ្យល់អោយខ្លាំងជាងមុន។​ បើសិនជាទ្រូងរបស់គាត់នៅតែមិនធ្វើ ចលនាឡើងទេ នោះបំពង់ខ្យល់របស់គាត់អាចនឹងស្ទះហើយ។​ បើសិនជនរងគ្រោះជាកូនក្មេង ទះ ខ្លាំងៗនៅចន្លោះស្មា ហើយសំអាតវត្ងុដែលធ្វើអោយស្ទះចេញពីមាត់របស់គេ។​ បើសិនជនរងគ្រោះជា មនុស្សធំ ធ្វើវិធីប្រើកំលាំងជំរុញចុងដង្ហើម (Heimlich maneuver) (នឹងមានប្រាប់ពីវិធីនេះនៅអត្ថបទ ក្រោយ)។​

ជំហានទី៥
បន្តផ្លុំខ្យល់បញ្ចូលសួតជនរងគ្រោះរាល់ប្រាំនាទីម្តង (ម្តងៗផ្លុំ ១២ ទៅ ១៤ដងក្នុងមួយនាទី) រហូត ទាល់តែជនរងគ្រោះដកដង្ហើមបានដូចធម្មតា ឬរហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់។​

ប្រយ័ត្នៈ នៅពេលដែលអ្នកបញ្ចូលខ្យល់ដង្ហើមមាត់ទល់នឹងមាត់ទៅលើទារក ឬក្មេងតូចៗ ចូរចាំថា ប្រហោងសួតរបស់គេតូចណាស់។​ កំុផ្លុំខ្យល់ចូលសួតរបស់គេតឹងខ្លាំងពេក។​ លោកអ្នកដកដង្ហើម បំពេញក្នុងថ្ពាល់របស់អ្នកប៉ុណ្ណោះ។​ ផ្លុំបញ្ចូលខ្យល់តិចៗ ហើយសំឡឹងមើលទ្រូងរបស់គេឡើងចុះ។​ បើផ្លូវខ្យល់ស្ទះចាប់ជើងរបស់ក្មេង លើកឡើងលើ ហើយទះនៅចន្លោះស្មារបស់គេ៕

ឯកសារយោងៈ សៀវភៅវេជ្ជសា្រស្តគ្រួសារ

Comments

Popular posts from this blog

The major events in Inflammation

This is the animation of acute inflammation response: 

THE SERENDIPITY OF THE SCIENTIFIC METHOD: DISCOVERING DRUGS

The discoveries in science are not always determined by the strict formulation and testing of a formal hypothesis. Quite often, they involve serendipity and the luck of being in the right place and time, followed by a curiosity and willingness to change the direction of an experiment. This is especially true in the field of drug discoveries. The first antibiotic, penicillin, was discovered in the late 1920s by Dr. Alexander Fleming, who found a mold colony growing on a culture of bacteria that was wiping out the bacteria. He isolated the active ingredient that eventually launched the era of antibiotics. The search for new drugs to treat infections and cancer has been a continuous focus since that time. Even though the detailed science of testing a drug and working out its chemical structure and action required sophisticated scientific technology, the first and most important part of discovery often lies in a keen eye and an open mind.      ...