Skip to main content

ក្រមសីលធម៌ឱសថការី


ក្រមសីលធម៌ឱសថការី
១​​.​ និយមន័យក្រមសីលធម៌វិជ្ជាជីវៈឱសថ?
ចំ​​ៈ គឺជាកាតព្វកិច្ចដែលឱសថការីត្រូវបំេពញ ចំពោះអតិថិជន សហការី អ្នកផ្តល់សេវា​ខាភិបាល និស្សិត វិជ្ជាជីវៈ និង​ អាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិជ្ជាជីវៈឱសថ។​
២. លក្ខណៈខុសគ្នារវាង ក្រមសីមធម៌វិជ្ជាជីវៈ​ និង​និតិក្រម?
ចំៈ​ មាន៣ចំនុចៈ
- ការរៀបចំ៉ (development)
ក្រមសីលធម៌ត្រូវបានរៀបចំដោយគណៈឱសថការីកម្ពុជា (pharmacy professional ethic)
រីនិតិក្រមត្រូវបានរៀបចំដោយស្ថាប័ននិតិបញ្ញត្តិ ឬស្ថាប័ននិតិប្រតិបត្តិ
- ដែននៃការអនុវត្ត (the field of implementation)
ក្រមសីធម៌វិជ្ជាជីវៈត្រូវអនុវត្តចំពោះតែឱសថការីណាដែលប្រកបវិជ្ជាជីវៈឱសថ
រីនិតិក្រមត្រូវអនុវត្តចំពោះរូបវ័ន្តបុគ្គល (Physical person) និងនិតិបុគ្គល (ស្ថាប័នឬក្រសួង..)
- ទោសបញ្ញត្តិ
ការប្រព្រឹត្តល្មើសនិងក្រមសីលធម៌វិជ្ជាជីវៈ​​ ត្រូវទទួលទោសដែលមានលក្ខណៈជាអង្គការវិន័យ​ ដែលវិនិច្ឆ័យដោយ ក្រុមប្រឹក្សាគណៈឱសថការី​ ដូចជាការស្តីបន្ទោស ការប្រមានជាលាយ លក្ខអក្សរ ការផ្ជួរសមាជិកភាពជាបណ្តោះ អាសន្ន និង​ការដកហូតសមាជិកភាពជាអចិន្ត្រៃ៌។​
រីការប្រព្រឹត្តល្មើសនិងនិតិក្រមត្រូវផ្តន្ទាទោសដែលមានលក្ខណៈជាព្រហ្មទណ្ឌ ដូចជាការពិ​ន័យជាប្រាក់ និង ជាប់ពន្ឋនាគារ។​
៣. គោលដៅនៃក្រមសីលធម៌វិជ្ជាជីវៈគឺ
ដើម្បីលើកកំពស់ការទទួលខុសត្រូវរបស់ឱសថការី​ ក្នុងការប្រកបវិជ្ជាជីវៈឪសថ
ដើម្បីលើកំពស់គុណភាពសេវារបស់ឱសថការីចំពោះអតិថិជន​ រួមចំនែកក្នុងការថែរក្សាសុខ​ភាពរបស់ប្រជាពល រដ្ឋ។​
ដើម្បីពង្រឹងការទំនាក់ទំនងល្អរវាងអ្នកផ្តល់េសវាសុខាភិបាល
៤​. កតព្វកិច្ចរបស់ឪសថការីចំពោះវិជ្ជាជីវៈឱសថ៖
ចំ
·      ត្រូវប្រកបវិជ្ជាជីវៈដោយឈរលើស្មារតីទទួលខុសត្រូវ និង​ មានមនសិកា​
·      ចូលរួមក្នុងការអប់រំសុខភាព
·      មិនត្រូវប្រកបអាជីវកម្ម​ ឬ ធ្វើសកម្មភាពណាដែលប៉ះពាល់ដល់វិជ្ជាជីវៈ
·      ត្រូវប្រកបវិជ្ជាជីវៈ ដោយគោរពច្បាប់និងលក្ខ័ណបច្ចេកទេសដូចជា GMP, GPP, GSP​(good storage practice) ...
·      ត្រូវមានវត្តមាននៅគ្រឹះស្ថានឱសថដើម្បីទទួលខុសត្រូវ រួមទាំងបទល្មើសដែលប្រព្រឹត្ត​ដោយសហការី។​
·      មិនត្រូវសំរួលដល់ការជួញដូរខុសច្បាប់
·      ត្រូវរាយការណ៌ដល់គណៈឱសថការីអំពីការបើក ការបិទ ការប្តូរទីតាំង ការផ្លាស់អ្នក​ ទទួលខុសត្រូវបច្ចេកទេស
៤. កតព្វកិច្ចរបស់ឪសថការីចំពោះអតិថិជន
·      ត្រូវចាត់ទុកសុខភាព និង សុវត្ថិភាពរបស់អតិថិជនជាបញ្ហាសំខាន់
·      មិនត្រូវផ្តល់លិខិតបពា្ជាក់ ឬ វិញ្ញាបនប័ត្រ ដែលមិនពិតប្រាកដ ដើម្បីបំពេញចិត្តរបស់ អតិថិជន
·      ត្រូវស្មោះត្រង់និយាយតែការពិត និងត្រូវរក្សាការសំងាត់របស់អតិថិជន
·      មិនត្រូវណែនាំអោយប្រើប្រាស់ថ្នាំដែលគ្មានសុវត្ថិភាព ដូចជា ថ្នាំញៀន និង​ថ្នាំប្រព័ន្ឋ​សរសៃប្រសាទ
·      មិនត្រូវទទួលអំណោយដែលគ្មានកិត្តិយស​ ផ្តល់ដោយក្រុមហ៊ុន សហគ្រាសផលិត សិស្ស​និស្សិត ឬអតិថិជន
·      ត្រូវគោរពសិទ្ឋរបស់អតិថិជនក្នុងការជ្រើសរើសសេវាសុខាភិបាលដែលគេទុកចិត្ត
·      មិនត្រូវអូសទាញអតិថិជនដោយការប្រកួតប្រជែងមិនស្មោះត្រង់
·      មិនត្រូវមានកិច្ចសន្យាឬកិច្ចព្រមព្រៀងណាមួយជាមួយវេជ្ជបណ្ឌិតដែលអាចប៉ះពាល់ដល់ផលប្រយោជន៌របស់អតិថិជន
·      មិនត្រូវបពា្ចុះថ្លៃ ឬតម្លើងថ្លៃែដលមិនសមស្រប
·      ត្រូវវត្តមានក្នុងឪសថស្ថានដើម្បីផ្តល់ឱសថ និង​ែណនាំដល់អតិថិជនដើម្បីប្រើប្រាស់​ឱសថសមស្រប
·      ត្រូវផ្តល់តែឪសថដែលមានគុណភាពល្អ ត្រឹមត្រូវ និង​ តម្លៃសមស្របពិសេសក្នុង​ករណីអ្នកជម្ងឺមកពិគ្រោះផ្ទាល់នៅឱសថស្ថាន
·      ត្រូវប្រុងប្រយ័ត្នក្នុងការទិញឱសថដើម្បីទទួលបានឱសថពិត
·      ត្រូវផ្តល់តែឱសថណាដែលពិត ឱសថមានចុះបញ្ជិការ ឱសថមិនផុតកំនត់ការប្រើ​ប្រាស់​ និង​ឱសថត្រឹមត្រូវ
·      ក្នុងករណីមានការសង្ស័យលើចំនុចណាមួយក្នុងវេជ្ជបញ្ជារ ត្រូវសំុការបញ្ជាក់ពីគ្រូ​ពេទ្យ​​មុននឹងបញ្ចេញលក់ឱសថ​

៦. កតព្វកិច្ចរបស់ឱសថការីចំពោះអាជ្ញាធរ (ក្រសួងសុខាភិបាល) :
ចំ
·      ត្រូវទុកចិត្តនិងបង្កការងាយស្រួលដល់ភ្នាក់ងារត្រួតពិនិត្យក្នុងការបំពេញបេសកកម្ម
·      ត្រូវគោរពដល់បទបញ្ជារនិងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
·      ត្រូវចូលរួមក្នងការប្រជំុឬសិក្ខាសាលា ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច
៧. គោលបំណងនសការបេង្កើតស្តីពីការបង្កើតគណៈឱសថការីកម្ពុជា
ចំ៉៖
·      ដើម្បីប្រមូលផ្តុំឱសថការីដែលប្រកបវិជ្ជាជីវៈឱសថ និង វិជ្ជាជីវៈ Para clinic​ មន្ទីពិ​សោធន៌
·      ដើម្បីធានាភាពគង់វង្សនិងប្រសិទ្ឋភាពវិជ្ជាជីវៈ
·      ការពារសេចក្តីថ្លៃថ្នូរ​ និង​ ផលប្រយោជន៌ស្របច្បាប់នៃវិជ្ជាជីវៈ
·      ត្រួតពិនិត្យការអនុវត្តក្រមសីលធម៌ក្នុងការប្រកបអាជីវកម្មឱសថ
៨. តួរនាទីនិងភារកិច្ច
·      រៀបចំក្រមសីលធម៌ឱសថ
·      ត្រួតពិនិត្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឪសថក្នុងការប្រកបអាជីវកម្មឪសថរបស់​ឱសថការី
·      ដើម្បីធានាភាពគង់វង្ស និង​ ប្រសិទ្ឋភាពវិជ្ជាជីវៈ
·      ការពារឥស្សរភាព និង​ ភាពស្របច្បាប់នៃវិជ្ជាជីវៈ
·      ផ្តល់យោបល់លើសេចក្តីព្រៀងច្បាប់ ឬ បទបញ្ជាណាមួយដែលពាក់ព័ន្ឋនិងវិជ្ជាជីវៈ​ ឱសថ
·      ផ្តល់ការឧប​ត្ថម្ភ ផ្នែកហិរញ្ញវត្ថុដល់ឱសថការីដែលជួបការលំបាក
·      រៀបចំបញ្ជីរឈ្មោះសមាជិកគណៈឱសថការីកម្ពុជា
៩. រចនាសម្ព័ន្តចាត់តាំងនៃគណៈឱសថការីកម្ពុជា
ចំ៖
·      នៅមជ្ឈឹមគណៈឱសថការីកម្ពុជាដឹកនាំដោយក្រុមប្រឹក្សាគណៈឱសថការីជាតិ
·      នៅភូមិភាគនិមួយៗគណៈឱសថការីកម្ពុជាដឹកនាំដោយក្រុមប្រឹក្សាគណៈឱសថការី​ ភូមិភាគ ដែលមានការិយាល័យនៅតាមខេត្ត សរុបទូទាំងប្រទេសមានក្រុមប្រឹក្សា​គណៈឱសថការី ចំនួន៥ (ភូមិភាគ ១ ២ ៣​ ៤ ៥)
·      នៅតាមខេត្តនិមួយៗ ដែលមានឱសថការីលើសពី១០នាក់ គណៈឱសថការីកម្ពុជាត្រូវ​ បានដឹកនាំដោយក្រុមប្រឹក្សា គណៈឱសថការីេខត្ត។

១០.  និតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីៈ
ចំ៖
·      សមាជិកពេញសិទ្ធ និង​សមាជិកជំនួសនៃក្រុមប្រឹក្សាគណៈឱសថការីជាតិ តំបន់ និង ខេត្តត្រូវបានជ្រើសរើសសំរាប់រយៈពេល៦ឆ្នាំម្តង​ ដោយការបោះឆ្នោតក្នុងសម័យប្រជំុ ពេញអង្គ​នៃគណៈឱសថការីកម្ពុជា
·      សមាជិកនៃក្រុមប្រឹក្សាខេត្តត្រូវបានជ្រើសរើសក្នុងចំណោមឱសថការី​នៃខេត្តសមីុ
·      សមាជិកនៃក្រុមប្រឹក្សាភូមិភាគត្រូវបានជ្រើសរើសក្នុងចំណោមឱសថការីនៃខេត្តចំនុះ ឬក្រោមឱវាទ
·      សមាជិកនៃក្រុមប្រឹក្សាគណៈឱសថការីជាតិត្រូវបានជ្រើសរើសក្នុងចំណោមឱសថការីតំណាងនៃខេត្តនិមួយៗ​ និងតំណាងរបស់នាយកដ្ឋានឱសថ របស់ក្រសួងសុខាភិ បាល និងមហាវិទ្យាល័យឱសថសាស្រ្ត
·      សមាភាពក្រុមប្រឹក្សាជាតិ ក្រុមប្រឹក្សាភូមិភាគ និងក្រុមប្រឹក្សាខេត្ត ព្រមទាំងការិយា ល័យត្រូវផ្លាស់ប្តូរសមាជិក 1/3 រៀងរាល់២ឆ្នាំម្តងក្នុងចំណោមឱសថការីជំនួស
*ឱសថការីដែលប្រកបអាជិវកម្ម នៅេខត្តត្រូវសូមចូលជាសមាជិកនៅេខត្តនោះ*

បទបញ្ញត្តិ និង បទបញ្ជារ
១១. និយមន័យលិខិតក្បួនច្បាប់ ឬលិខិតបទដ្ឋានៈ (Rule)
ចំ៖ ​លិខិតក្បួនច្បាប់គឺជា បទបញ្ញត្តិ ឬបទបញ្ជារដែលប្រកាសឲអនុវត្តដោយ​ ស្ថាប័ននិតិ បញ្ញត្តិ ឬនិតិប្រតិបត្តិ ដែលគ្រប់រូបវ័ន្តបុគ្គល និង​និតិបុគ្គលត្រូវគោរព និង​អនុវត្ត។
ឧទាហរណ៍ ច្បាប់ព្រះរាជក្រម ឬ ព្រះរាជក្រិត្យ អនុក្រិត្យប្រកាសដិការ សេចក្តីសំេរច សារាចរណ៍
១២. និយមន័យបទបញ្ញត្តិ និងបទបញ្ជា និងឧទាហរណ៍ (legislation and regulation):
ចំ៖
·      បទបញ្ញត្តិ គឺជាលិខិតក្បួនច្បាប់ដែលប្រកាសឲប្រើដោយព្រះមាហាក្សត្ស ឬ ប្រធានា ធិបតី រួមមានច្បាប់ព្រះរាជក្រម ព្រះរាជក្រិត្យ​
·      បទបញ្ជា ជាលិខិតក្បួនច្បាប់ដែលប្រកាសឲអនុវត្តដោយស្ថាប័ននិតិប្រតិបត្តិ (ដូចជា រាជរដ្ឋាភិបាល ក្រសួង អភិបាល េខត្តក្រុង)
ឧទាហរណ៍ៈ អនុក្រិត្រប្រកាសដិកា សារាចរណ៍ េសចក្តីសំេរច



១៣. និយមន័យ ច្បាប់ ព្រះរាជក្រម ព្រះរាជក្រិត្យៈ
·      ច្បាប់ ជាលិខិតក្បួនច្បាប់ដែលមានអនុភាពខ្ពស់ជាងគេ អនុម័តដោយសមាជិករដ្ឋ​សភា លើសពី 51% លើសពី63នាក់ សមាជិករដ្ឋសភា លើសពី 51%​ (32នាក់) និងប្រកាសឲអនុវត្ត ឬដាក់ចូលជាធរ មានដោយព្រះមហាក្សត្រ។​
·      ព្រះរាជក្រម លិខិតតែងតាំងពីព្រះមហាក្សត្រដើម្បីតែងតាំងមន្រ្តីជាន់ខ្ពស់ដែលបោះ ឆ្នោតអនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា ឬជាលិខិតប្រកាសឲអនុវត្តរបស់ព្រះមហា ក្សត្រ ចំពោះច្បាប់ណាមួយដែលបានអនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា។
កំណត់សំគាល់ៈ ក្នុងប្រទេសដែលមានសង្គ្រាមដែលចំនួនសមាជិករដ្ឋសភាមិនអាចបំពេញ តាមលក្ខណ្ឌគោរម្យ​2/3  ព្រះមហាក្សត្រជាអ្នកចេញព្រះរាជក្រមដែលមានអនុភាពខ្ពស់ដូចជា ច្បាប់ដែរដោយមិនចាំបាច់មានការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។​
·      ព្រះរាជក្រិត គឺជាលិខិតក្បួនច្បាប់ដែលមានអនុភាពទាបឬបន្ទាប់ពីច្បាប់ប្រកាសឲ អនុវត្តដោយព្រះមហាក្សត្រ (ចុះហត្ថលេខាយោងតាមសំនើររបស់រាជរដ្ឋាភិបាល ដោយពុំចាំបាច់ឆ្លងសម័យប្រជំុរដ្ឋសភា ព្រឹទ្ធសភា)។​
ឧទាហរណ៍ៈ ព្រះរាជក្រិតស្តីពីការបង្កើតគណៈឱសថការីកម្ពុជា។
១៤.​ និយមន័យ អនុក្រិត្យ (sub degree)
ចំ៖
·      អនុក្រិត ជាលិខិតក្បួនច្បាប់ដែលមានអនុភាពបន្ទាប់ពីព្រះរាជក្រិត្យ ប្រកាសឲអនុវត្ត ដោយនាយករដ្ឋមន្ត្រីដើម្បីគ្រប់គ្រងគ្រប់សកម្មភាពក្នុងប្រទេស
·      ​ប្រកាស ជាលិខិតក្បួនច្បាប់ដែលមានអនុភាពបន្ទាប់ពីអនុក្រិិត្យប្រកាសឲអនុវត្ត ដោយរដ្ឋមន្រ្តី ដើម្បីគ្រប់គ្រងគ្រប់សកម្មភាពដែលស្ថិតនៅក្រោមសមត្ថកិច្ច របស់ក្រ សួង។​
១៥.​និយមន័យ ដិការ សេចក្តីសំេរច និង សារាចរណ៍ (Order, Decision, and Circular):
ចំ៖
·      ដិការ ជាលិខិតក្បួនច្បាប់ដែលមានអនុភាពបន្ទាប់ពីប្រកាស ប្រកាសឲអនុវត្តដោយ អភិបាលខេត្ត-ក្រុងដើម្បីគ្រប់គ្រងគ្រប់សកម្មភាពដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់​ខេត្ត-ក្រុង​ឬដើម្បីអនុវត្តលិខិតក្បួនច្បាប់របស់ថ្នាក់លើឲកាន់តែមានប្រសិទ្ធភាព​
·      សេចក្តីសំេរច មានពីរប្រភេទៈ សេចក្តីសំេរចរបស់រាជរដ្ឋាភិបាលដែលមានអនុភាព បន្ទាប់ពីអនុក្រិត្យ ប្រកាសឲអនុវត្តដោយនាយករដ្ឋមន្រ្តី, សេចក្តីសំេរចរបស់ក្រសួង ជាលិខិតក្បួនច្បាប់ដែលមានអនុភាពបន្ទាប់ពីប្រកាសឲអនុវត្តដោយរដ្ឋមន្រ្តី។​
·      សារាចរណ៍ មានបីរប្រភេទៈ សារាចរណ៍របស់រាជរដ្ឋាភិបាល គឺជាលិខិតក្បួនច្បាប់ ឬបទបញ្ជារដែលមានអនុភាពបន្ទាប់ពីសេចក្តីសំេរចរបស់រាជរដ្ឋាភិបាលប្រកាសឲអនុ វត្តដោយរដ្ឋាភិបាល (នាយករដ្ឋមន្រ្តី), សារចរណ៍របស់ក្រសួង គឺជាលិខិតក្បួនច្បាប់ ដែលមានអនុភាពបន្ទាប់ពីសេចក្តីសំរេចរបស់ក្រសួង និងប្រកាសឲអនុវត្តដោយក្រ​ សួង,​ សារារចរណ៍របស់ខេត្តក្រុង គឺជាលិខិតក្បួនច្បាប់ឬបទបពា្ជារ ដែលមានអនុភាព​បន្ទាប់ពីដិការ និងប្រកាសឲអនុវត្តដោយអភិបាលខេត្តក្រុង។​
១៦. រចនាសម្ព័ន្តនៃអំណាចរបស់កម្ពុជា (structure of country’s power of Cambodia)
ចំ៖ មានបីៈ
·      អំណាចនិតិបញ្ញត្តិ (Legislation)តំណាងដោយរដ្ឋសភា
·      អំណាចនិតិប្រតិបត្តិ (Executive power) តំណាងដោយរាជរដ្ឋាភិបាល, ក្រសួង លេធិការដ្ឋាន និងអាជ្ញាធរ​ដែលស្ថិតនៅក្រោមឱវាទផ្ទាល់របស់រាជរដ្ឋាភិបាល
·      អំណាចតុលាការ (Judicial power) តំណាងដោយតុលាការកំពូល​ តុលាកាឧទរ តុលាការខេត្តក្រុង
អំណាចទាំង៣នេះត្រូវបានគ្រប់គ្រងនិងសំរបសំរួលដោយព្រះមហាក្សត្រ

Comments

Popular posts from this blog

THE CLASSIC STAGES OF CLINICAL INFECTIONS

As the body of the host responds to the invasive and toxigenic activities of a parasite, it passes through four distinct phases of infection and disease: the incubation period, the prodromium, the period of invasive, and the convalescent period.             The incubation period the time form initial contact with the infectious agent to the appearance of the first symptoms. During the incubation period, the agent is multiplying at the portal of entry but has not yet caused enough damage to elicit symptoms. Although this period is relatively well defined and predictable for each microorganism, it does vary according to host resistance, degree of virulence, and distance between the target organ and the portal of entry (the farther apart, the longer the incubation period). Overall, an incubation period can range from several hours in pneumonic plaque to several years in leprosy. The majority of infections, however,...

The major events in Inflammation

This is the animation of acute inflammation response: